ទង្វើដ៏ថ្លៃថ្លា! ឯកឧត្ដម សួន សុម៉ាលីន ដឹកនាំយុទ្ធនាការបរិច្ចាគឈាមនៅព្រៃវែង សង្គ្រោះអាយុជីវិតសហសេវិក

**ព្រៃវែង៖** ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមយ៉ាងសកម្មក្នុងពិធីបរិច្ចាគឈាមមនុស្សធម៌ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលខេត្ត ដើម្បីសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ និងកងទ័ពកម្ពុជា។

យុទ្ធនាការនេះត្រូវបានធ្វើឡើងក្រោមស្មារតី “ការបរិច្ចាគឈាម គឺជាទង្វើដ៏ថ្លៃថ្លាក្នុងការជួយសង្គ្រោះជីវិតមនុស្ស” ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ឃ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ឯកឧត្ដមអភិបាលខេត្តបានចាត់ទុកការបរិច្ចាគឈាមនេះ ជាការបង្ហាញពីស្មារតីសាមគ្គីភាព និងជាការទទួលខុសត្រូវខ្ពស់ចំពោះជីវិតរបស់ប្រជាជនរួមជាតិ។ ឈាមមួយតំណក់ៗដែលបានបរិច្ចាគ គឺជាក្ដីសង្ឃឹមថ្មីសម្រាប់អ្នកជំងឺធ្ងន់ធ្ងរ និងជនរងគ្រោះគ្រប់រូប។ ឯកឧត្ដមបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តចូលរួមបរិច្ចាគដោយស្ម័គ្រចិត្តជារៀងរាល់ថ្ងៃធ្វើការ នៅមន្ទីរសុខាភិបាលខេត្ត។

Share:

Author: sopheadps