ទាហានថៃបន្តបាញ់ផ្លោង និងវាយបុកនៅព្រៃចាន់ តែត្រូវកម្លាំងកម្ពុជាវាយបកវិញយ៉ាងខ្លាំងក្លា

រហូតមកដល់វេលាម៉ោង៨៖៣០នាទី ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ស្ថានការណ៍តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នៅតែបន្តភាពតានតឹងដដែល ដោយមានការបាញ់ផ្លោងជាបន្តបន្ទាប់ពីសំណាក់កងទ័ពឈ្លានពានថៃ។ ការប្រយុទ្ធដ៏ខ្លាំងក្លាបំផុតត្រូវបានរាយការណ៍នៅតំបន់សមរភូមិសំខាន់ៗក្នុងខេត្តបន្ទាយមានជ័យ រួមមាន ព្រៃចាន់ ភូមិជោគជ័យ និងបឹងត្រកួន។

ពួកទាហានថៃបានប្រើប្រាស់ទាំងកាំភ្លើងធំ និងកម្លាំងថ្មើរជើងក្នុងការវាយប្រហារនេះ។ ជាក់ស្ដែង ពួកវាបានបញ្ជូនកងទ័ពថ្មើរជើងយ៉ាងច្រើន ដើម្បីវាយបុកយ៉ាងខ្លាំងក្លាចូលទៅក្នុងសមរភូមិព្រៃចាន់ ប៉ុន្តែត្រូវបានរារាំងទាំងស្រុង និងមិនអាចទម្លុះខ្សែការពាររបស់កម្លាំងកម្ពុជាបានឡើយ។ ជាការឆ្លើយតប កងកម្លាំងយោធាកម្ពុជាបានបាញ់តបតទៅវិញយ៉ាងសន្ធាប់ និងម៉ឺងម៉ាត់ ដើម្បីការពារយ៉ាងដាច់ខាតមិនឱ្យទាហានឈ្លានពានទាំងនោះអាចចូលមកឈរជើង ឬកាន់កាប់ទីតាំងណាមួយបានឡើយ។

លើសពីនេះ ក្នុងថ្ងៃទី១៦ ខែធ្នូ នេះ ក៏មានរបាយការណ៍ថា យោធាថៃបានប្រើប្រាស់នាវាចម្បាំងបាញ់កាំភ្លើងធំចូលទៅដល់តំបន់អូរភ្លុកដំរី ក្នុងខេត្តពោធិ៍សាត់ផងដែរ។

Share:

Author: sopheadps

Leave a Reply

Your email address will not be published. Required fields are marked *