យុទ្ធសាស្ត្រការទូតរបស់សម្តេចធិបតី ៖ ស្វែងរកបទឈប់បាញ់កម្ពុជា-ថៃ និងស្នើឱ្យអាមេរិក-ម៉ាឡេស៊ី ជួយផ្ទៀងផ្ទាត់ហេតុការណ៍បាញ់ប្រហារតាមរយៈរូបភាពផ្កាយរណប

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានទូរស័ព្ទពិភាក្សាការងារដ៏សំខាន់ជាមួយ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១១ និងទី១២ ខែធ្នូ ឆ្នាំ២០២៥ ដោយផ្ដោតលើការសម្រេចបានបទឈប់បាញ់រវាងកម្ពុជា-ថៃ និងការវិលត្រឡប់ទៅអនុវត្តសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ (KLJD)។ សម្តេចធិបតីបានថ្លែងអំណរគុណដល់មេដឹកនាំទាំងពីរចំពោះការខិតខំប្រឹងប្រែងដើម្បីសន្តិភាពយូរអង្វែង និងបញ្ជាក់ជាថ្មីពីជំហររបស់កម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី។ ដើម្បីផ្ទៀងផ្ទាត់ហេតុការណ៍បាញ់ប្រហារថ្ងៃទី៧ ខែធ្នូ សម្តេចធិបតីក៏បានស្នើឱ្យប្រើប្រាស់សមត្ថភាពប្រមូលព័ត៌មានពីកងទ័ព ឬស្ថាប័នជំនាញអាមេរិក និងម៉ាឡេស៊ី ដូចជារូបភាពផ្កាយរណប ដើម្បីកំណត់ភាគីណាដែលបានបាញ់មុនប្រកបដោយតម្លាភាព។

Prime Minister Hun Manet held crucial phone discussions with Malaysian Prime Minister Anwar Ibrahim and US President Donald Trump on December 11 and 12, 2025, respectively, focused on securing a ceasefire between Cambodia and Thailand and returning to the implementation of the Kuala Lumpur Joint Declaration (KLJD). The Premier reaffirmed Cambodia’s unwavering commitment to peaceful conflict resolution and expressed gratitude for the two leaders’ sustained efforts toward achieving lasting peace. To transparently verify the December 7 shooting incident, which sparked renewed fighting, Samdech Thipadei proposed utilizing US and Malaysian intelligence capabilities, such as satellite imagery taken during and 24 hours after the event, to determine which party initiated the firing.

柬埔寨首相洪马奈亲王于2025年12月11日和12日分别与马来西亚总理安瓦尔·易卜拉欣和美国总统唐纳德·特朗普进行了关键电话会谈,重点讨论了确保柬埔寨与泰国之间实现停火并恢复执行《吉隆坡联合声明》(KLJD)的途径。首相重申了柬埔寨通过和平方式解决冲突的坚定立场,并对两位领导人为实现柬泰持久和平所做的持续努力表示感谢。为透明地核实导致冲突重燃的12月7日枪击事件,洪马奈亲王提议利用美国和马来西亚的专业机构情报能力,例如获取事件发生时及随后24小时内的卫星图像,以确定是哪一方先开火。

Share:

Author: sopheadps