លោក ត្រាំ ប្រកាសបទឈប់បាញ់រវាងកម្ពុជា-ថៃ ក្រោយការផ្ទុះឡើងនៃជម្លោះព្រំដែន

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ជេ. ត្រាំ បានប្រកាសនៅលើបណ្តាញសង្គមរបស់លោកថា ព្រះរាជាណាចក្រកម្ពុជា និងថៃ បានយល់ព្រមលើបទឈប់បាញ់ជាស្ថាពរ ដែលមានប្រសិទ្ធភាពចាប់ពីល្ងាចនេះតទៅ ដើម្បីបញ្ចប់ការផ្ទុះឡើងវិញនូវជម្លោះព្រំដែនដ៏រ៉ាំរ៉ៃរបស់ពួកគេ។ លោក ត្រាំ បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះកើតឡើងបន្ទាប់ពីការសន្ទនារបស់លោកជាមួយនាយករដ្ឋមន្ត្រីថៃ លោក អនុទិន ឆានវីរកូល (Anutin Charnvirakul) និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ មេដឹកនាំទាំងពីរបានព្រមព្រៀងវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងសន្តិភាពដើមវិញ ដោយមានជំនួយពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim)។ លោក ត្រាំ បានលើកឡើងថា ហេតុការណ៍គ្រាប់បែកនៅតាមដងផ្លូវ ដែលបណ្តាលឱ្យទាហានថៃស្លាប់ និងរបួស ជាកត្តាបង្កឱ្យមានការសងសឹកយ៉ាងខ្លាំងក្លាពីសំណាក់ប្រទេសថៃ ប៉ុន្តែបច្ចុប្បន្នប្រទេសទាំងពីរត្រៀមខ្លួនរួចជាស្រេចសម្រាប់សន្តិភាព និងការបន្តពាណិជ្ជកម្ម។

TRUMP ANNOUNCES THAI-CAMBODIA CEASEFIRE AFTER BORDER CLASHES

Former U.S. President Donald J. Trump announced on his social media platform that Thailand and Cambodia have agreed to a complete ceasefire, effective this evening, to halt the recent reawakening of their long-running border conflict. Trump stated the agreement was reached following his conversation with Thai Prime Minister Anutin Charnvirakul and Cambodian Prime Minister Hun Manet. The two leaders have agreed to revert to the original peace accord, which Trump had previously helped broker with assistance from Malaysian Prime Minister Anwar Ibrahim. The post noted that the initial incident involved a roadside bomb that killed and wounded numerous Thai soldiers, which prompted a strong retaliation from Thailand, but confirmed both nations are now ready for peace and continued trade.

Share:

Author: sopheadps