ឧត្តរមានជ័យ ផ្អាកសាលារៀនជាបណ្ដោះអាសន្ន ក្រោយមានការបាញ់ផ្លោងកាំភ្លើងធំពីភាគីថៃ (English Below)

ភ្នំពេញ៖ យោងតាមភាពតានតឹងនៅតាមបណ្តោយព្រំដែន រួមជាមួយការឈ្លានពាន និងការបាញ់ផ្លោងកាំភ្លើងធំរបស់យោធាថៃមកលើខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង ០៥:០៤ នាទីព្រឹក ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ នេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានប្រកាសផ្អាកជាបន្ទាន់ និងបណ្តោះអាសន្ននូវគ្រប់ដំណើរការបង្រៀន និងរៀន នៅក្នុងគ្រឹះស្ថានសិក្សាទាំងអស់ទូទាំងខេត្ត។ វិធានការនេះ គឺដើម្បីធានានូវសុវត្ថិភាពដល់បុគ្គលិកអប់រំ និងសិស្សានុសិស្សទាំងអស់ ពីគ្រោះថ្នាក់ដែលបណ្តាលមកពីជម្លោះព្រំដែន ដោយការផ្អាកនឹងបន្តរហូតដល់មានការជូនដំណឹងជាថ្មី។

…………………………………………………….

Oddar Meanchey Schools Closed Temporarily Following Thai Border Artillery Fire

Citing escalating cross-border tensions, specifically following an incursion and artillery shelling by the Thai military in Oddar Meanchey province at 5:04 AM on December 8, 2025, the Oddar Meanchey Provincial Department of Education, Youth, and Sport has mandated the immediate and temporary closure of all educational institutions within the province. This measure, guided by national and provincial recommendations, is necessary to ensure the immediate safety and security of all students, teachers, and staff from potential harm caused by the conflict, with the suspension remaining effective until a subsequent notification is issued.

Share:

Author: sopheadps