ញត្តិរដ្ឋសភាថ្កោលទោសការឈ្លានពានរបស់ថៃនិងការអំពាវនាវរកសន្តិភាព

រដ្ឋសភាកម្ពុជាបានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យភាពកម្ពុជា កាលពីថ្ងៃទី៧ និងទី៨ ខែធ្នូ ឆ្នាំ២០២៥ ដោយប្រើប្រាស់យន្តហោះ F-16 អាវុធធុនធ្ងន់ និងផ្សែងពុល នៅក្នុងខេត្តព្រះវិហារ បន្ទាយមានជ័យ និងឧត្តរមានជ័យ ដែលបង្កឱ្យមានការស្លាប់ និងរបួសដល់ពលរដ្ឋស៊ីវិល ព្រមទាំងខូចខាតទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ។

ញត្តិនេះចាត់ទុកសកម្មភាពរបស់ថៃថាជាការរំលោភបំពានធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ខណៈដែលកម្ពុជានៅរក្សាស្មារតីអត់ធ្មត់ និងមិនបានបាញ់តបតឡើយ។ រដ្ឋសភាបានអំពាវនាវឱ្យថៃបញ្ឈប់ជាបន្ទាន់នូវការឈ្លានពាន ហើយងាកមកគោរពច្បាប់អន្តរជាតិ និងបានអំពាវនាវដល់សហគមន៍អន្តរជាតិ ពិសេសអាស៊ាន ថ្កោលទោស និងទាមទារឱ្យថៃទទួលខុសត្រូវពេញលេញចំពោះទង្វើនេះ ព្រមទាំងប្រកាសគាំទ្រពេញទំហឹងដល់រាជរដ្ឋាភិបាលក្នុងការរក្សាសន្តិភាព។

Share:

Author: sopheadps