Category: ព័ត៌មានថ្មីៗ
ក្រសួងព័ត៌មានដាក់ចេញបទបញ្ជាម៉ឺងម៉ាត់៖ ការបង្កើតនិងចែករំលែកព័ត៌មានក្លែងក្លាយត្រូវប្រឈមមុខនឹងច្បាប់ដើម្បីសន្តិភាពកម្ពុជា-ថៃ
sopheadps 2025-12-27
**(ភ្នំពេញ)៖** ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា បានចេញផ្សាយជាបន្ទាន់នូវសេចក្តីណែនាំដ៏ម៉ឺងម៉ាត់មួយ ស្តីពីការផ្សព្វផ្សាយនិងចែករំលែកព័ត៌មានដោយទំនួលខុសត្រូវលើបណ្ដាញសង្គម ក្នុងគោលបំណងទប់ស្កាត់ព័ត៌មានក្លែងក្លាយដែលអាចបង្កអន្តរាយដល់ដំណើរការកសាងទំនុកចិត្តនិងសន្តិភាពយូរអង្វែងរវាងកម្ពុជា-ថៃ។ សេចក្តីណែនាំនេះកើតឡើងស្របពេលនឹងការចុះហត្ថលេខាលើសេចក្តីប្រកាសរួមរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានដាក់ចេញវិធានការកាត់បន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ។ យោងតាមសេចក្តីណែនាំរបស់ក្រសួងព័ត៌មាន បានសង្កត់ធ្ងន់លើចំណុចទី៨ នៃសេចក្តីប្រកាសរួមកម្ពុជា-ថៃ ដែលបានឯកភាពគ្នាយ៉ាងច្បាស់លាស់ថា **«ភាគីទាំងពីរបានឯកភាពគ្នាជៀសវាងការចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ…









