យន្តចម្បាំង F-16 របស់ថៃវាយប្រហារតំបន់ថ្មដា! ទម្លាក់គ្រាប់បែក ៥ គ្រាប់លើសណ្ឋាគារ និងស្ពាន

នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ នេះ យោធាថៃបានប្រើប្រាស់យន្តចម្បាំង F-16 ចំនួន ២ គ្រឿង បើកការវាយប្រហារផ្លូវអាកាសយ៉ាងសន្ធឹកទៅលើគោលដៅសំខាន់ៗជាច្រើនក្នុងភូមិសាស្ត្រថ្មដា។ ប្រតិបត្តិការបានចាប់ផ្តើមនៅម៉ោង ០៥:៥០ នាទីព្រឹក។

ការវាយប្រហារនេះផ្តោតជាចម្បងលើគោលដៅពីរប្រភេទ គឺ អគារសណ្ឋាគារ និងហេដ្ឋារចនាសម្ព័ន្ធស្ពាន។ របាយការណ៍បានបង្ហាញថា យន្តហោះថៃបានបាញ់កម្ទេចអគារសណ្ឋាគារចំនួន ២ គ្រាប់ នៅក្នុងតំបន់ថ្មដាផ្ទាល់តែម្តង។

លើសពីនេះ យោធាថៃក៏បានទម្លាក់គ្រាប់បែកចំនួន ៣ គ្រាប់ ទៅលើស្ពានជ័យជំនះ (រួមទាំងការបាញ់កម្ទេចស្ពានចាស់) ដែលជាការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ផ្លូវធ្វើដំណើរក្នុងតំបន់នោះ។

គ្រាប់បែកសរុបយ៉ាងហោចណាស់ ៥ គ្រាប់ ត្រូវបានទម្លាក់ក្នុងរយៈពេលត្រឹមតែ ២២ នាទី (ពីម៉ោង ០៥:៥០ ដល់ ០៦:១២) នៃប្រតិបត្តិការបឋម។ គួរបញ្ជាក់ផងដែរថា សកម្មភាពទម្លាក់គ្រាប់បែករបស់យន្តហោះយោធាថៃ នៅមិនទាន់ត្រូវបានបញ្ឈប់នៅឡើយទេ គិតត្រឹមពេលនេះ។

Share:

Author: sopheadps